គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, July 29, 2015

មេកងយោធពលខេមរភូមិន្ទប្រកាស​ថា​​កងទ័ពជា​របស់គណបក្ស​ប្រជាជនកម្ពុជា​​


ស្តាប់សំឡេង៖​


ចម្លងទុក
អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទនិង​ជា​តំណាង​គណៈ​មេបញ្ជាការ​ឯកភាពសមរភូមិ​ប្រាសាទ​ព្រះវិហារ លោក ជា តារា នៅថ្ងៃ​ពុធនេះ បានប្រកាស​ថា​​​កងទ័ព​​ជា​​មនុស្ស​របស់គណបក្ស​ប្រជាជនកម្ពុជា ក្រោមហេតុផលថា​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ជា​អ្នក​​ថែរក្សា​​ពួកគេ។​

លោក ជា តារា បាន​ថ្លែង​បែប​នេះ​នៅ​ក្នុងសិក្ខាសាលាស្ដីពីសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព កងនគរ​បាលជាតិជាមួយស្ថាប័នអង្គភាពស៊ីវិល នៅវិមាន​សន្តិភាព ដែល​មាន​ការ​ចូល​រួម​ពី​លោកស្រីម៉ែន សំអន រដ្ឋ​មន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច  ​មេបញ្ជាការកងរាជអាវុធហត្ថ លោក សៅ សុខា អគ្គមេបញ្ជា​ការ​រង​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ ​លោក ហ៊ីង ប៊ុនហៀង និង​មន្រ្តី​ជាន់ខ្ពស់​របស់រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។​

លោក ជា តារា ​បាន​ថ្លែង​ថាកងទ័ពមាន​តួនាទីក្នុង​ការ​ការពារ​រដ្ឋធម្មនុញ្ញ​ ​ព្រះមហាក្សត្រនិង​រដ្ឋាភិបាលស្រ​ច្បាប់ ហើយ​ប្រឆាំង​ដាច់ខាត​នឹង​បដិវត្តន៍​ពណ៌។ លោក​បាន​លើក​ឡើង​ពីប្រសាសន៍របស់នាយករដ្ឋមន្រ្តី និង​​បានថ្លែ​ង​បញ្ជា​ក់​​ថា​៖”…ប៉ុន្តែ​កងទ័ព​នៅមាន​ភារកិច្ច​មួយទៀត សម្តេ​ច​តេជោ​ទើប​មានប្រសាសន៍ ហើយ​​ប្រសា​សន៍​នេះ​​ចង​​ចាំ​តាំ​ងពី​យូរ​ហើ​យ​ ថ្ងៃ​ទី​២៣(ខែកក្កដា​) កងទ័ព​ បើ​និយា​ឲ្យ​ចំ​កងទ័ព​ម្នាក់​ជា​របស់​ប្រជាជន របស់គណបក្ស​ប្រជាជន​ ពីព្រោះ​សម្តេច​តេជោ​ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែ​រក្សា​ ដឹកនាំ​ បញ្ជា​កងទ័ព។ កងទ័ព​គឺ​ជា​កងទព័​របស់​គណបក្ស​ប្រជាជន និយាយ​ឲ្យ​ស្មោះត្រង់ហ្មង​”។​

លោក ជា តារា បាន​​បញ្ជាក់​បន្ថែម​ពាក់​ព័ន្ធ​នឹងការ​​​បង្រ្កាប​អ្នក​ធ្វើ​ឲ្យ​មាន​បដិវត្តន៍​ពណ៌ថា​​៖”មិន​បាច់​ចាំបាច់ប្រើ​បេអឹម​ មិន​បាច់​ប្រើ​រថក្រោះ​ទេ ប្រើ​តែ​ព្រនង់​ក៏​រត់អត់រួច​ដែរ”។​

កាលពីថ្ងៃ​ទី​២៣ខែកក្កដា ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​​​កង​កម្លាំង​ប្រដាប់អាវុធនិងមន្ត្រីរាជការ​​ប្រមាណ​​៥ពាន់នាក់ ​មកពីបណ្តា​អង្គ​ភា​ពនានានៅទូទាំង​ប្រទេស លោក​ ហ៊ុន សែន បាន​បញ្ជាឲ្យ​ប្រឆាំង​ដាច់​ខាត​នឹង​បដិវត្តន៍ពណ៌។

ប្រធាន​ស្ថាប័ន​ស្រាវជ្រាវ​វេទិកា​អនាគតនិង​ជា​អ្នកវិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ យល់ថា​ការ​ថ្លែងរបស់​លោក ជា តារា ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​និង​អាចជា​សញ្ញានៃ​អស្ថិរភាព​សម្រាប់ប្រទេស​កម្ពុជា​ទៅថ្ងៃ​ខាងមុខ។​ លោក​បញ្ជាក់​ថា​៖“ជា​​រឿង​អធម្មនុញ្ញ ជារឿងបណ្តាល​ឲ្យ​គ្រោះ​ថ្នាក់ ជារឿង​បណ្តាល​ឲ្យ​អស្ថិរភាព​ដល់​ប្រទេស​ជាតិ។ ការប្តេជ្ញា​ចិត្ត​បែប​ហ្នឹង​គឺ​ជា​រឿងគ្រោះថ្នាក់ណាស់ រឿងអស្ថិរភាព​ដោយ​សារ​វាធ្វើ​ឲ្យ​ផ្នត់គំនិត​កងទ័ព​មាន​ចែក​ជាបក្ស​ជា​ពួក ហើយ​​នៅពេល​ណា​មាន​ជា​បក្ស​ជា​ពួក ត្រូវ​មាន​យន្ត​ការ​បក្ស​ពួក​ដទៃ​​ ប៉ះទង្គិចគ្នា​​​ ធ្វើ​សង្រ្គាមស៊ីវិល​ទៀតហើយ​”។​ លោក​ចាត់ទុក​ការថ្លែង​បែប​​នេះ​មិន​មាន​ផល​ប្រយោជន៍​សម្រាប់ប្រទេសជាតិ។​​​ លោក​​បារម្ព​ពី​ស្ថានការណ៍ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨  ដែល​អាច​មាន​អស្ថិរភាពក្នុង​ប្រទេស​។

អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ លោក​ យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថាលោក​​មាន​ការ​សោកស្តាយចំពោះ​ការ​ថ្លែង​នេះ ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​បែក​ចែក​អ្វី​ទៅ​ជា​នាយករដ្ឋមន្រ្តី ​​​អ្វី​ទៅ​ជាជាតិនិង​អ្វី​ទៅ​ដែល​ហៅ​ថា​បក្ស។ លោក​ស្នើ​ឲ្យ​គណបក្ស​កាន់​អំណាច​ពន្យល់​​ថ្នាក់ដឹកនាំគ្រប់រូបពីអត្ថន័យ​ទាំងនេះ។​លោក​​បន្ត​ថា​​ប្រសិ​ន​បើ​គណបក្ស​សង្រ្គោះជាតិ​ឈ្នះ​ការ​បោះឆ្នោត​នៅឆ្នាំ​២០១៨ នឹង​មិន​មាន​អស្ថិរភាព​ក្នុង​ប្រទេស​នោះ​ទេ ដោយ​សារប្រជា​ជនជា​អ្នក​ផ្តល់អំណាច​ដល់គណបក្ស​ណាមួយ​។ លោក​បញ្ជាក់​ថា​៖”ខ្ញុំមិនគិត​ដូច្នោះទេ​ ពីព្រោះ​ស្ថិត​ទៅ​លើប្រជា​ពលរដ្ឋ​ដែល​ជាអ្នក​ម្ចាស់អំណាច ​ម្ចាស់ឆ្នោត នៅពេល​ដែល​លោក​ប្រគល់ទៅ​គណបក្ស​ណាមួយ ពេល​នោះ​គាត់​​នឹង​ការពារកម្លាំងសំឡេង​ឆ្នោត​របស់គាត់”។​

គួរ​រំឭក​ថា​ កាលពីថ្ងៃទី០១​ខែ​កុម្ភៈ ឆ្នាំ២០១៥ មហាសន្និបាត​វិសាមញ្ញរបស់​គណបក្ស​ប្រជាជន​កម្ពុជាបានសម្រេច​​បន្ថែម​សមាជិកថ្មី​​៣០៦រូប ដែល​ក្នុង​​នោះ​មាន​មេទ័ព នគរបាល​និង​កងរាជអាវុធហត្ថប្រមាណ​៨០រូប​​។​ អង្គការសិទ្ធិមនុស្ស​អន្តរជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក​(HRW)​បាន​រិះគន់​ការបន្ថែម​សមា​ជិក​បក្ស​ជា​​មេទ័ព នគរបាល​និង​កងរាជ​អាវុធហត្ថ ​ថា​នឹង​នាំឲ្យ​មាន​ការ​រំលោភសិទ្ធិមនុស្ស ​ទំនាស់ផលប្រយោជន៍និងនិទណ្ឌភាពទៅថ្ងៃ​ខាងមុខ៕​

No comments:

Post a Comment