គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Saturday, June 6, 2015

​កម្ពុជា​ស្នើ​ឲ្យ​ឥណ្ឌា​បញ្ឈប់​គម្រោង​សាងសង់​ប្រាសាទ​ដែល​ចម្លង​តាម​រចនាបថ​អង្គរវត្ត​​


ក្រសួងការបរទេស​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍​នេះ ផ្ញើ​កំណត់​ការទូត​ទៅ​ក្រសួងការបរទេស​ឥណ្ឌា ឲ្យ​បញ្ឈប់​គម្រោង​សាងសង់​ប្រាសាទ ដែល​ចម្លង​តាម​ប្រាសាទ​អង្គរវត្ត ដោយ​ចាត់ទុកថា ការចម្លង​នេះ ជា​ការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ ដល់​សម្បត្តិ​បេតិក​ភ័ណ្ឌ​ពិភពលោក​ ។​


​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេ​ស និង​សហប្រតិបត្តិការ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃនេះ បាន​ស្នើ​ទៅ​ក្រសួងការបរទេស​ឥណ្ឌា​ឲ្យ​បញ្ជា​ទៅ​ក្រុមហ៊ុន MAHAVIR MANDIR TRUST បញ្ឈប់​ជា​បន្ទាន់​នូវ​គម្រោង​សាងសង់​ប្រាសាទ ចម្លង​តាម​ប្រាសាទ​អង្គរវត្ត​ដែល​ជាបេ​តិកភ័​ណ្ឌ​របស់​ខ្មែរ​ ។ ក្នុង​កំណត់​ការទូត​នោះ បានចាត់ទុក​ការសាងសង់​ចម្លង​តាម​ប្រាសាទ​ខ្មែរ គឺ​ដើម្បី​ផលប្រយោជន៍​ពាណិជ្ជកម្ម និង​ជា​ការរំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ ដល់​សម្បត្តិ​បេតិក​ភ័ណ្ឌ​ពិភពលោក​។ សេចក្តីថ្លែងការណ៍ បញ្ជាក់ថា ប្រាសាទ​អង្គរវត្ត​ជា​និមិត្តរូប ដែល​មាន​ទង់ជាតិ​កម្ពុជា ជាច្រើន​សតវត្ស​មកហើយ ​។​

​កាលពី​ឆ្នាំ ២០១២ កម្ពុជា​បាន​ជំទាស់​នឹង​ការប្រកាស​គ្រ​មោង​សាងសង់​របស់​ឥណ្ឌា​ដែល​យក​គំរូ​តាម​ប្រាសាទ​អង្គរវត្ត​ ។ កាល​នោះ​ភាគី​កម្ពុជា​បាន​ចោទ​រដ្ឋាភិបាល​ឥណ្ឌា​ថា កំពុង​រំលោភ​លើ​កម្មសិទ្ធិបញ្ញា​ចម្លង​តាម​រចនាបថ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​ស្នាដៃ​របស់​ខ្មែរ​មួយ​នេះ ​។ តែ​ថ្មី​នេះ ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ចែករំលែកតៗ​គ្នា​ថា បច្ចុប្បន្ន​ឥណ្ឌា​កំពុង​សាងសង់​ប្រសាទ​ដែល​ចម្លង​តាម​ប្រាសាទអង្គរវត្ត​ដែល​មាន​ទំហំ​ផ្ទៃដី​ប្រមាណ ២០០ ហិកតា ខណៈ​ដែល​គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជា ៧៨ លាន​ដុល្លារ ហើយ​នឹង​បញ្ចាប់​ការសាងសង់​នៅ​ឆ្នាំ​២០២៣ ៕

No comments:

Post a Comment