គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, June 12, 2015

ថោ​ង សា​រ៉ាត់ និង​ឪពុក​ម្តាយ នឹង​ត្រូវ​ដោះ​លែងអោយ​នៅ​ក្រៅ​ឃុំ​នា​ថ្ងៃ​ទី​១៥ មិថុនា?

បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​ប្រកាស​សាលក្រម​សំណុំរឿង​ថោ​ង សា​រ៉ាត់ និង​ឪពុក​ម្តាយ​នា​ថ្ងៃ​ទី​១៥ មិថុនា ២០១៥ ដើម​ស​ប្តា​ហ៍​ក្រោយ​នេះ ។

ប្រភព​ពី​មន្ត្រី​តុលាការ​បានអោយ «​អង្រុត​» ដឹង​ថា ថោ​ង សា​រ៉ាត់ និង​ឪពុក​ម្តាយ​អាច​នឹង​ត្រូវ​ដោះ​លែងអោយ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ស្ថិត​ក្នុង​ការ​ឃ្លាំមើល​របស់​តុលាការ​អំឡុង​ពេល​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ ពីព្រោះ​សំណុំរឿង​នេះ​មាន​មន្ត្រីជាន់ខ្ពស់​លំដាប់​ផ្កាយ​នៅ​កម្ពុជា​បាន​រត់ការ​ខ្វែងដៃខ្វែងជើង​ដោយ​សុំ​
អន្តរាគមន៍​ទៅ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ផង​ដែរ ។

ម្យ៉ាងវិញទៀត​នៅ​ក្នុង​សវនាការ​ជាង​៤​ម៉ោង​កាលពី​ថ្ងៃ​ទី​២០ ឧសភា កន្លង​មក ឧកញ៉ា​ថោ​ង សា​រ៉ាត់ ដែល​ត្រូវ​ចោទប្រកាន់​ពី​បទ​ផ្តើមគំនិត​គិត​ទុកជា​មុន​ក្នុង​ការ​បាញ់​សម្លាប់​លោក​ឧកញ៉ា​អ៊ឹ​ង ម៉េ​ង​ជឺ កាលពី​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ នោះ បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់ និង​ច្រាន​ចោលការ​កាន់កាប់​អាវុធ​ខុសច្បាប់​នោះ​ថែម​ទៀត ។

ចំណែក​លោក​ថោ​ង ចំរើន និង​លោកស្រី​កែវ សារី ជា​ឪពុក​ម្តាយ​ថោ​ង សា​រ៉ាត់ នោះ​វិញ​ក៏​បាន​បដិសេធ​ការ​ចោទប្រកាន់​ពី​បទ​លាក់​ទុក​អាវុធ​ខុសច្បាប់​នោះ​ផង​ដែរ ។ ផ្ទុយ​ទៅ​វិញ​នៅ​ក្នុង​សវនាការ លោកស្រី​កែវ សារី បាន​អះអាង​ថា លោកស្រី​មាន​កាំភ្លើង​២​ដើម និង​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ។

លើស​ពី​នេះ​ទៀត នៅ​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ទី​២០ ឧសភា ដដែល​នោះ លោក​ឧត្តមសេនីយ៍ទោ​មាស វ​ណ្ណា នាយករង​ខុទ្ទកាល័យ​ក្រសួងការពារជាតិ​បាន​និយាយ​ថា ក្រសួង​បាន​ចេញ​អាជ្ញាប័ណ្ណ​កាំភ្លើង​ចំនួន​៩​ដើម​ជូន​លោក​ថោ​ង សា​រ៉ាត់ កាលពី​ខែមិថុនា ២០១៤ និង​២​ដើម​ទៅ​លោក​ថោ​ង ចំរើន និង​លោកស្រី​កែវ សារី សម្រាប់​បំពេញបេសកកម្ម ។

លោក​ផ្កាយ​២​មាស វ​ណ្ណា បាន​បន្ត​ថា «​លិខិតអនុញ្ញាត​ប្រើប្រាស់​កាំភ្លើង​ទាំង​១១​ដើម​នេះ​នៅ​មាន​សុពលភាព​នៅឡើយ​សម្រាប់​បំពេញបេសកកម្ម​អោយ​ក្រសួង ប៉ុន្តែ​ខ្ញុំ​មិន​អាច​បញ្ជាក់​លើស​ពី​នេះ​ទេ ព្រោះ​ជា​ការ​សម្ងាត់​របស់​ជាតិ​» ។ ដូច្នេះ​ពិត​ណាស់​ហេតុផល​ខាងលើ​ចៅក្រម​នឹង​អាច​អនុញ្ញាត​អោយ​ថោ​ង សា​រ៉ាត់ និង​ឪពុក​ម្តាយ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន តែ​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ​របស់​តុលាការ ។

យ៉ាងណា​ក៏​ដោយ​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា សំណុំរឿង​នេះ​វា​គ្មាន​អ្វី​អាថ៌​កំបាំង និង​មិន​លំបាក​គិត​នោះ​ទេ ព្រោះ​ស្រុក​ខ្មែរ​គេ​អាច​កែប្រែ ឬ​បង្កើត​សំណុំរឿង​ក្លែងក្លាយ​បាន​តាម​ចិត្ត អោយ​តែ​មាន​លុយ និង​អំណាច ។ ម្យ៉ាងទៀត​មាន​ហេតុផល​អ្វី​បានជា​ពេល​សមត្ថកិច្ច​រក​ឃើញ​កាំភ្លើង​នៅ​ក្នុង​បុរី​៩៩៩​របស់​ថោ​ង សា​រ៉ាត់ បែរជា​ថោ​ង សា​រ៉ាត់ និង​ឪពុក​ម្តាយ​មិន​បង្ហាញ​លិខិត​ស្នាម​ភ្លាម​ៗ ដូច​ការ​លើក​ឡើង​ក្នុង​សវនាការ​របស់​លោក​ផ្កាយ​២​មាស វ​ណ្ណា ចាំបាច់​អី​មក​និយាយ​ថា កាំភ្លើង​១១​ដើម​ដែល​សមត្ថកិច្ច​រក​ឃើញ​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ទៅ​វិញ ។

មួយវិញទៀត​ករណី​ដូច​គ្នា​នេះ​គឺ​សំណុំរឿង​លោក​ឈឿ​ន វណ្ណ​ថន ហៅ​ម៉ៅ អតីត​ប្រធាន​អង្គរក្ស​លោក​ជា ស៊ី​ម ដែល​រង​ការ​ចោទប្រកាន់​ពី​បទ​លាក់​ទុក​អាវុធ​ខុសច្បាប់ និង​លោក​ឈឿ​ន វណ្ណ​ថន មាន​ឋានៈ​ដល់​ទៅ​ផ្កាយ​៣ មេ​អង្គរក្ស​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បែរជា​នៅ​ក្នុង​គុក​ទៅ​វិញ ឬ​សំណុំរឿង​នេះ​ជា​ការ​ប៉ែង​ជើង​គ្នា​រវាង​លោក​ហ៊ុន សែន និង​លោក​ជា ស៊ី​ម ។

យ៉ាងណា​ក៏​ដោយ អ្នក​អាន និង «​អង្រុត​» ចាំ​ឃ្លាំមើល​ទាំងអស់​គ្នា​ថា តើ ថោ​ង សា​រ៉ាត់ និង​ឪពុក​ម្តាយ នឹង​ត្រូវ​ដោះ​លែងអោយ​នៅ​ក្រៅ​ឃុំ ឬ​យ៉ាងណា? ។
ដោយឡែក​ប្រភព​ច្បាស់​ការណ៍​មួយ​បាន​បង្ហើប​អោយ​ដឹង​ថា ប្រសិនបើ​ថោ​ង សា​រ៉ាត់ និង​ឪពុក​ម្តាយ​នឹង​ត្រូវ​ដោះ​លែង​មែន ពួក​គេ​នឹង​ចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ថែម​ទៀត​ផង ៕





No comments:

Post a Comment