សមត្ថកិច្ចចម្រុះខេត្តសៀមរាបរាប់រយនាក់ បានដាក់ពង្រាយនៅតាមដងផ្លូវពីបរិវេណអង្គរឃ្យុងយូ ទៅសាលាខេត្ត ខណៈប្រជាពលរដ្ឋជាង១ពាន់នាក់ បានប្រមូលផ្ដុំគ្នាហែញត្តិទៅដាក់នៅសាលាខេត្ត ជំរុញឲ្យមានដំណោះស្រាយបញ្ហាជម្លោះដីធ្លីរ៉ាំរ៉ៃរបស់ពួកគេ ។
នៅម៉ោងប្រមាណ៩ព្រឹក ថ្ងៃសុក្រ ទី២២ ខែឧសភានេះ ប្រជាពលរដ្ឋបានចេញដើរជាក្បួនចេញពីអង្គរឃ្យុងយូ សំដៅទៅសាលាខេត្តសៀមរាប ដែលមានចម្ងាយប្រហែល២០០ម៉ែត្រពីកន្លែងជួបជុំ ។
នៅតាមផ្លូវសមត្ថកិច្ចចម្រុះរាប់រយនាក់ មានទាំងនគរបាល កងរាជអាវុធហត្ថ និង យោធា ប្រដាប់ដោយដំបង ខែល និងអាវុធ ព្រមទាំងរថយន្តជាច្រើនគ្រឿងផង បានដាក់ពង្រាយការពារច្រើនដំណាក់ រារាំងឲ្យប្រជាពលរដ្ឋទាំងនោះមិនឲ្យចូលទៅជិតសាលាខេត្ត ដោយសមត្ថកិច្ចបានប្រាប់អ្នកហែក្បួនទាំងនោះថា គណៈអភិបាលខេត្តកំពុងប្រជុំ ។
តាមគម្រោង អ្នកមានជម្លោះដីធ្លីចំនួន១៥សហគមន៍ មកពីស្រុកចំនួន៨ ក្នុងចំណោមស្រុកទាំង១២ របស់ខេត្ដសៀមរាប ទាមទារឲ្យគណៈអភិបាលខេត្តសៀមរាប រាជរដ្ឋាភិបាល និងស្ថាប័ននិតីបញ្ញត្តិ ជួយដោះស្រាយជម្លោះដីធ្លីរ៉ាំរ៉ៃ ដែលធ្វើប៉ះពាល់ដល់ជីវភាពពួកគេ ៕
No comments:
Post a Comment