គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Wednesday, May 13, 2015

លោក​វ៉ា គឹមហុង​​ថា​ករណី​​វៀតណាម​​រំកិល​ព្រំដែន​​ចូល​ទឹក​ដី​កម្ពុជា​​មិនមែន​​ជា​ការពិត​​

​លោក​វ៉ា គឹម ហុង​ទេសរដ្ឋមន្ដ្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នៅ​កម្ពុជា​បាន​អះអាងថា​ការលើកឡើង​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ថា​វៀតណាម​រំកិល​ព្រំដែន​ចូល​ទឹកដី​កម្ពុជា​នៅ​ច្រក​ព្រំ​ដែន​​តន់​ហន់​នោះ​គឺ​គ្មាន​ការពិត​ទាល់តែសោះ​។ ការលើកឡើង​របស់​លោក​វ៉ា គឹម ហុង​អំពី​ករណី​វៀតណាម​រំកិល​ព្រំដែន​ចូល​ទឹកដី​កម្ពុជា នៅ​ច្រក​ព្រំដែន​តន់​ហន់​នេះ បាន​ធ្វើឡើង​តាមរយៈ ឯកសារ​ជំនួយ​ស្មារតី​របស់លោក​វ៉ា គឹម ហុង ចុះ​នៅ​ថ្ងៃទី​១១ ខែ​ឧសភា ដែល​ផ្ញើ​ជូន​លោក​ហេង សំរិន ប្រធាន
រដ្ឋសភា​កម្ពុជា ដើម្បី​ឆ្លើយ​បត​ទៅ និង​សំណើ​របស់​លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​មណ្ឌល​សៀម​រាប​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​បើ​តាម​ឯកសារ​ជំនួយស្មារតី​របស់លោក វ៉ា គឹម ហុង បានបញ្ជាក់​ថា បានជា​លោក​ហ៊ាន​អះអាង​ថា គ្មាន​ការ​ពិត ពីព្រោះ​ព្រែក​ព្រៃ​តា​មែ​ង​ដែល​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​របស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា​ជា​ព្រែក​ព្រំដែន​នោះ​គឺ​ស្ថិត​នៅ​យ៉ាងជ្រៅ​ក្នុង​ដី​វៀតណាម​ហើយ​គ្មាន​ឯកសារ​ផ្លូវការ​ណាមួយ​បានបញ្ជាក់​ថា ព្រែក​ព្រៃ​តា​មែ​ង​នោះ​ជា​ព្រែក​ព្រំដែន​នោះ​ទេ​។

​គួរបញ្ជាក់​ថា ការបំភ្លឺ​របស់​លោក​វ៉ា គឹមហុង​ពេលនេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​លោក អ៊ុំ សំអាន បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​តំបន់​ព្រំដែន​នៅ​ច្រក​ព្រំដែន​កម្ពុជា​វៀតណាម តន់​ហន់ ស្ថិតនៅ​ឃុំ​ព្រែក​ក្រឹស​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ នៅត្រង់​ចំណុច​ព្រំដែន​តន់​ហន់​នោះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា​វៀតណាម​បាន​រំកិល​ព្រំដែន​ចូល​ទឹកដី​កម្ពុជា​ប្រមាណ​១​គីឡូម៉ែត្រ​។ និង​ថា​ខ្សែ​ព្រំដែន​ពិតប្រាកដ​គឺ​ស្ថិត នៅ​ពាក់កណ្ដាល​ព្រែក​ព្រៃ​តា​មែ​ង​មិនមែន​នៅត្រង់​ប្រឡាយ​៧៩ ដូច​សព្វថ្ងៃនេះ​ទេ​។​

​ទោះជា​យ៉ាងណា​ក្តី​លោក​វ៉ា គឹមហុង ទេស​រដ្ឋមន្ដ្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នៅ​កម្ពុជា​ បាន​គូសបញ្ជាក់​បន្ថែមទៀតថា​តាម​ផែនទីបោន​ខ្នាត​១/១០០ ០០០​របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​ពុំ​មាន​ឈ្មោះ​ព្រែក​​ព្រៃ​តា​មែ​ង​នេះ​នៅក្នុង​ផែនទី​ទេ​។​ឈ្មោះ​ព្រែក​ព្រៃ​តា​មែ​ង​នេះ គឺមាន​តែ​នៅលើ​ផែនទី UTM ខ្នាត ១/៥០ ០០០​ប៉ុណ្ណោះ​។ ហើយ​បើ​ផ្អែក​តាម​ផែនទី UTM ខ្នាត ១/៥០ ០០០ ព្រែក​ព្រៃ​តា​មែ​ង​ស្ថិតនៅ​យ៉ាង​ជ្រៅ​ក្នុង​ទឹកដី​វៀតណាម​៕

No comments:

Post a Comment