គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, April 17, 2015

ហៅមិត្តភ័ក្រ្តមកផឹកស៊ីនៅផ្ទះ កើត ជម្លោះ បាញ់គំរាមផ្លាត គ្រាប់ចំកូន ស្រីខ្លួនឯង អាយុ៦ ឆ្នាំ ស្លាប់, រត់គេច បាន ២ម៉ោង PM ក្រុងភ្នំពេញ ចាប់បានវិញ

(ភ្នំពេញ)៖ បុរសម្នាក់ និងក្រុមគ្រួសារទាំងមូលកំពុងមានទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត និងមានវិប្បដិ សេរីអស់ មួយជីវិត ដោយសារតែកូនស្រី ជាទីស្រឡាញ់របស់ខ្លួនអាយុ៦ឆ្នាំ ត្រូវបាន មិត្តភ័ក្រ្តដក កាំភ្លើងបាញ់ ផ្លាតចំស្លាប់ នៅពេលដែល កំពុងផឹកស៊ី នៅក្នុងផ្ទះ ខណៈជន បង្កមានផ្ទុះ ជម្លោះជាមួយ សង្សារបស់ខ្លួន។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់ ខាងលើនេះ បាន កើតឡើង កាលពីវេលា ម៉ោងប្រមាណ ៤៖៣០នាទី រសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។


អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានថ្លែងថា មុនពេលកើត ហេតុម្តាយ ក្មេងស្រី បាត់បង់ជីវិត បានហៅមិត្តភ័ក្រ្តរបស់ខ្លួន ដែលជាជនបង្ក មកផឹកស៊ី នៅផ្ទះក្នុង ន័យ រាប់អានគ្នា។ ពេលនោះជន បង្កក៏បានមក ជាមួយសង្សា របស់ខ្លួនផងដែរ ។

លោក យឹម សារ៉ាន់ អធិការបានបន្តទៀតថា លុះពេលកំពុងផឹកស៊ី បានប្រហែលជា១ម៉ោង ស្រាប់តែ ជនបង្ក មានជម្លោះ ជាមួយសង្សា ក៏ដកកាំភ្លើងខ្លី បាញ់គំរាមមួយគ្រាប់ តែ សំណាង អាក្រក់ គ្រាប់កាំភ្លើង នោះក៏ ផ្លាតត្រូវ ក្មេងស្ រីរងគ្រោះបណ្តាល ឲ្យស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុតែម្តង។ ក្រោយកើតហេតុ ជនបង្កបានរត់គេច ខ្លួន បាត់ស្រមោល ខណៈកម្លាំង នគរបាលរបស់ លោកបាននិង កំពុងធ្វើការ ស្រាវជ្រាវតាមចាប់។ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ ហ៊ឹម វណ្ណនីទៀង។

ក្រោយកើតហេតុបានរយៈពេល២ម៉ោង កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ ខ្លួនជនសង្ស័យ ហើយបាន នឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ រាជធានីភ្នំពេញ៕

No comments:

Post a Comment