ភ្នំពេញៈ លោកឧបនាយក រដ្ឋមន្រ្តី ស ខេង និង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការស្តីបន្ទោសទៅលើអភិបាលខេត្តព្រះសីហនុ និង ស្នងការនគរបាលខេត្តនេះថា ពុំមានការទទួលខុសត្រូវ និងធ្វើមិនដឹងមិនឮក្នុងការស្វែងរកដំណោះស្រាយ ចំពោះករណី ឆក់ ប្លន់ភ្ញៀវទេសចរជនជាតិបរទេសកន្លងមក។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៥ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានលើកឡើងថា នៅខេត្តព្រះសីហនុ មានបញ្ហាកើតឡើង ប៉ុន្តែអាជ្ញាធរខេត្ត មិនចាប់ភ្លឹក ហើយមិនធ្វើការដោះស្រាយ។
លោកបានថ្លែងថា៖ «មានរឿងហើយអត់ចាប់ភ្លឹក មិនដោះស្រាយទាល់បញ្ជាពីលើទៅហើយបញ្ជូនក្រុមប្រតិបត្តិការពីលើទៅ គឺចាប់ អ៊ីចឹងបានន័យថាវាអន់»។
លោកបន្តថា នៅកំពង់សោមយ៉ាងម៉េច នៅកោះរ៉ុងភ្ញៀវ ១ ថ្ងៃយ៉ាងតិច ៥០០ នាក់ដែលទៅលេងកន្លែងនោះ ដែលជាទេសចរណ៍ធម្មជាតិ ហើយចៅហ្វាយខេត្តអត់មានគិតថា តើត្រូវទទួលខុសត្រូវសន្តិសុខឲ្យគេយ៉ាងម៉េច? សួរទៅមានប៉ូលិស ៣ នាក់ និងប៉េអឹមខ្លះ គ្មានរបៀបរៀបរយទេ។
លោកបានថ្លែងថា៖ «ហើយស្នងការធ្វើអី នៅដេកនៅខេត្តមិនព្រមបើកភ្នែកមើលថា តើនៅកោះរ៉ុងហ្នឹងវាយ៉ាងម៉េច? ហើយត្រូវធ្វើឲ្យជនបរទេសត្រូវគេប្លន់ ត្រូវគេបាញ់ អ៊ីចឹងរូបភាពកម្ពុជាមើលពីក្រៅមកវាយ៉ាប់ណាស់ អ៊ីចឹងទៅ ឃោសនាថា កម្ពុជាអច្ឆរិយ...អច្ឆរិយអីបើមកគេប្លន់ គេធ្វើបាប»។
លោកបានបន្តថា មិនថា ជនបរទេសទេ ខ្មែរក៏ត្រូវការពារដូចគ្នា ព្រោះជាតំបន់ទេសចរណ៍ ដូច្នេះត្រូវតែការពារសុវត្ថិភាព។ បញ្ហាដែលកើតមានឡើង នៅព្រះសីហនុ ត្រូវតែធ្វើការដោះស្រាយ អត់ធ្វើការផង អត់ទទួលខុសត្រូវផង នេះហើយជាបញ្ហា។ នៅកន្លែងផ្សេងក៏អ៊ីចឹងដែរ អត់មានទុកឲ្យបណ្តែតបណ្តោយទៀតបានទេ ត្រូវតែដោះស្រាយភ្លាម ព្រោះឥឡូវប្រព័ន្ធទំនាក់ទំនងមិនខ្វះទេ។
លោកបានថ្លែងថា៖ «រឿងនេះមិនអាចលេងសើចបានទេ ព្រោះនេះជាឱកាសរបស់ កម្ពុជា យើងមិនងាយដណ្តើមបានសុខសន្តិភាព ស្ថិរភាពនយោបាយ»។
អភិបាលខេត្តព្រះសីហនុ លោក ឈិត សុខុន បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះចំពោះជនដែលប្រព្រឹត្តបទលើ្មស គឺចាប់បានអស់ហើយ ហើយក៏បានបញ្ជូនទៅតុលាការអស់ហើយផងដែរ ដូចករណីនៅកោះរ៉ុងនោះ គឺបុគ្គលិករបស់ខ្លួនវាយថៅកែខ្លួនឯង ហើយករណីវាយផ្សេងទៀតនោះក៏ចាប់បានអស់ដែរ។
លោកបានថ្លែងថា៖ «បច្ចុប្បន្ននេះយើងបានរឹតបន្តឹងបន្ថែមទៀត ធ្វើយ៉ាងម៉េចកុំឲ្យមានបទល្មើសកើតឡើងនៅក្នុងខេត្តនេះទៀត»។
សូមរំឭកផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ ករណីបង្កអំពើហិង្សា រហូតមានការផ្ទុះអាវុធ ពីសំណាក់ជនបរទេសនៅ ខេត្ដព្រះសីហនុ បានកើតឡើងជាច្រើនករណី ដូចជាករណីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៥ មានជនជាតិបរទេសពីរនាក់ ម្នាក់ជាជនជាតិកាណាដា និងម្នាក់ទៀតជនជាតិហ្វាំងឡង់ ត្រូវបានជនមិនស្គាល់មុខ វាយ និងកាប់ប្លន់យកលុយកាក់ ជាង ៤០០០ ដុល្លារ និងបានទទួលរងរបួសធ្ងន់ និងនៅថ្ងៃទី ៣១ ខែមីនា កម្លាំងនគរបាលខេត្តព្រះសីហនុ បានចាប់ខ្លួនបុរសជនជាតិរុស្ស៊ីម្នាក់ ពាក់ព័ន្ធនឹងការបាញ់បោះសេរី និងប្រើអំពើហិង្សា ទៅលើជនបរទេសដូចគ្នា នៅក្នុងបរិវេណសណ្ឋាគារ និងកាស៊ីណូឃ្វីនកូ។
កាលពីថ្ងៃទី ២២ ខែមីនា កន្លងមក លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានព្រមាននឹងដកតំណែងមន្ត្រីនគរបាលទូទាំងប្រទេស ប្រសិនបើមានការធ្វេសប្រហែស បណ្តាលឲ្យករណីប្លន់ប្រដាប់អាវុធ កើតមានដោយគ្មានការទទួលខុសត្រូវខាងសន្តិសុខ សុវត្ថិភាព នៅក្នុងតំបន់របស់ខ្លួន ព្រមទាំងចេញបញ្ជា ឲ្យត្រៀមកម្លាំងប្រត្តិបត្តិការប្រចាំ ២៤ ម៉ោង លើ ២៤ ម៉ោង នៅគ្រប់ទីផ្សារ ទីប្រជុំជន ជាពិសេសគឺ កន្លែងលក់គ្រឿងអលង្ការ និងប្តូរប្រាក់៕

No comments:
Post a Comment