គណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានធ្វើសេចក្ដីសន្និដ្ឋានលើរបាយការណ៍សិទ្ធិមនុស្ស ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ តាមកាលកំណត់លើកទីពីរ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ នៅប្រទេសស្វីស។
របាយការណ៍នេះ បានលើកឡើងនូវចំណុចកង្វល់ និងអនុសាសន៍មួយចំនួន ដែលតម្រូវឲ្យរដ្ឋាភិបាលកម្ពុជា ជារដ្ឋភាគីមានការទទួលខុសត្រូវ និងធ្វើការកែលំអ។ នៅក្នុងជំនួបនោះ ភាគីរដ្ឋាភិបាលក៏បានឡើងការពារពីចំណុចចន្លោះប្រហោងរបស់ខ្លួនដែរ។
គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលមានទីតាំងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានដាក់អនុសាសន៍ដល់រដ្ឋាភិបាលកម្ពុជា នូវចំណុចសំខាន់ចំនួន៤ ក្នុងចំណោមចំណុចជាច្រើន ដើម្បីឲ្យកម្ពុជា ធានានូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
សេចក្ដីសន្និដ្ឋាននៃរបាយការណ៍គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២ មេសា ក្រោយពេលដែលគណៈកម្មាធិការបានត្រួតពិនិត្យលើកទី២ ស្ដីពីរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា នៅក្នុងសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួន។
គណៈកម្មាធិការនេះ ព្រួយបារម្ភលើបញ្ហាមួយចំនួននៅកម្ពុជា រួមមាន ការបាញ់សម្លាប់ប្រជាពលរដ្ឋ បញ្ហានិទ្ទណ្ឌភាព ការប្រើប្រាស់កម្លាំងហួសហេតុ និងឯករាជភាពនៃប្រព័ន្ធតុលាការ ជាដើម។ របាយការណ៍បង្ហាញកង្វល់ថា នឹងទាមទារឲ្យមានវិធានការជាបន្ទាន់ ដើម្បីស៊ើបអង្កេតលើពាក្យបណ្ដឹងជុំវិញការសម្លាប់អ្នកកាសែត អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលផ្សេងទៀត ដែលទទួលរងនូវការបំភិតបំភ័យ និងការវាយប្រហារដោយសារវិជ្ជាជីវៈរបស់ពួកគេ។
ការប្រើប្រាស់កម្លាំងហួសហេតុ ក៏ត្រូវគេលើកឡើងក្នុងរបាយការណ៍នេះដែរ ករណីមនុស្សស្លាប់ និងរបួសជាច្រើននាក់ និងមានមនុស្សម្នាក់បាត់ខ្លួន ក្រោយពីការបង្ក្រាបដោយកងសន្តិសុខនៅក្នុងអំឡុងពេលធ្វើបាតុកម្មនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នៅស្ពានអាកាសក្បាលថ្នល់ ការតវ៉ារបស់កម្មករ អែសអិល (SL) កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅស្ពានស្ទឹងមានជ័យ និងការប្រមូលផ្ដុំទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ នៅផ្លូវវ៉េងស្រេង គណៈកម្មាធិការនេះខ្វះព័ត៌មានលម្អិតទៅលើការស៊ើបអង្កេតសម្រាប់ករណីទាំងនេះ។ ទន្ទឹមនឹងគ្នានេះ តួនាទីរបស់កងកម្លាំងសន្តិសុខរាជធានីភ្នំពេញ ត្រូវបានគេប្រើប្រាស់សម្រាប់បង្ក្រាបទៅលើបាតុកម្មយ៉ាងលើសលប់។
គណៈកម្មាធិការដដែល ជំរុញឲ្យភាគីរដ្ឋកម្ពុជា ស៊ើបអង្កេតនូវការចោទប្រកាន់ទាំងអស់ ទាក់ទងទៅនឹងការប្រើប្រាស់កម្លាំងហួសហេតុ ជាពិសេសការប្រើប្រាស់កម្លាំងដោយនគរបាល ដោយធានាថាជនដៃដល់ត្រូវបានកាត់ទោស និងជនរងគ្រោះត្រូវបានផ្ដល់សំណងគ្រប់គ្រាន់។
កម្ពុជា គួរតែបង្កើនការប្រឹងប្រែងក្នុងការផ្ដល់ការបណ្ដុះបណ្ដាលជាប្រព័ន្ធទៅដល់កងកម្លាំងសន្តិសុខ រួមមានកម្លាំងសន្តិសុខរាជធានីភ្នំពេញ អំពីការប្រើប្រាស់កម្លាំង និងប្រើអាវុធដោយមន្ត្រីអនុវត្តច្បាប់ក្នុងបរិបទធ្វើបាតុកម្ម។
គណៈកម្មាធិការនេះផ្ដល់អនុសាសន៍មកដល់ប្រទេសកម្ពុជា ឲ្យស៊ើបអង្កេតករណីទាំងអស់នៃការរំលោភសិទ្ធិមនុស្ស ចាប់ជនដៃដល់មកកាត់ទោស ជៀសវាងវប្បធម៌និទ្ទណ្ឌភាព និងផ្ដល់សំណងជូនដល់ក្រុមគ្រួសារជនរងគ្រោះ។
ឆ្លើយតបបញ្ហានេះ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ម៉ក់ សម្បត្តិ មានប្រសាសន៍ថា រដ្ឋាភិបាលគាំទ្ររាល់ការបញ្ចេញមតិដែលគោរពទៅតាមច្បាប់ គោរពទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ប៉ុន្តែរដ្ឋាភិបាលនឹងមានវិធានការរាល់ការបញ្ចេញមតិរហូតដល់មានកុបកម្ម អំពើហិង្សា បង្កឲ្យមានអសន្តិសុខសណ្ដាប់ធ្នាប់សង្គម បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងឯកជនបង្កឲ្យមានភាពអនាធិបតេយ្យនោះ៖ «រដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។ សេរីភាពនៃការបញ្ចេញមតិ គឺជាមូលដ្ឋាននៃសិទ្ធិមនុស្ស។ ប៉ុន្តែការប្រើប្រាស់សេរីភាព ត្រូវគោរពតាមច្បាប់របស់កម្ពុជា កុំបង្កបញ្ហាដោយសារអ្វីមួយនៅពីក្រោយ មានគោលបំណងប្រឆាំងផ្ដួលរំលំរដ្ឋាភិបាលដែលមិនអាចទទួលយកបានទេ ដូច្នេះត្រូវមានវិធានការការពារ»។
ក្រៅអំពីការលើកឡើងនេះ គណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ក៏លើកនូវចំណុចមួយចំនួនទៀតមានជាអាទិ៍ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និទ្ទណ្ឌភាពសម្រាប់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរើសអើងពូជសាសន៍ ការធ្វើទារុណកម្ម និងការធ្វើបាបជនជាប់ឃុំដោយមន្ត្រីអនុវត្តច្បាប់ គោលបំណងដើម្បីទទួលបានចម្លើយសារភាព ការចាប់ខ្លួន និងការឃុំខ្លួនដោយបំពានឯករាជភាពនៃប្រព័ន្ធតុលាការ សេរីភាពនៃការសម្ដែងមតិ និងការបង្កើតសមាគម សិទ្ធិសេរីភាពនៃការជួបប្រជុំដោយសន្តិវិធីទាំងអស់ សុទ្ធតែមានអនុសាសន៍ដើម្បីកែលំអបញ្ចៀសនូវការរំលោភសិទ្ធិមនុស្ស។
ថ្វីត្បិតតែមានចំណុចខ្វះចន្លោះជាច្រើនបានលើកឡើង ប៉ុន្តែរបាយការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដដែល ក៏បានលើកនូវចំណុចវិជ្ជមានខ្លះ ដែលរដ្ឋាភិបាលបានធ្វើទាក់ទងដល់ការអនុម័តច្បាប់មួយចំនួន ការចូលជាសមាជិក និងផ្ដល់សច្ចាប័នលើលិខិតុបករណ៍អន្តរជាតិទាំងឡាយ។
នៅដើមខែមេសា នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានចេញកំណត់ត្រាសង្ខេបពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៤។ កំណត់ត្រានេះ បានវាយតម្លៃថា ការរឹតត្បិតលើសេរីភាពខាងការជួបជុំ និងខាងការបញ្ចេញមតិ រួមទាំងការកែទម្រង់នៃការបំពារបំពានផ្សេងទៀត។ ការវាយតម្លៃនេះ បានសិក្សាលើការប្រើប្រាស់កម្លាំងហួសប្រមាណរបស់កងសន្តិសុខទប់ទល់នឹងការតវ៉ា ការហាមឃាត់ទាំងស្រុងទៅលើការធ្វើបាតុកម្ម ការចាប់ខ្លួនអ្នកតវ៉ាតាមអំពើចិត្ត និងការបង្ខិតបង្ខំសកម្មជនឲ្យចុះហត្ថលេខាទៅលើកិច្ចសន្យាមិនចូលរួមក្នុងសកម្មភាពផ្សេងៗទៀត ព្រមទាំងមានការយាយីតាមផ្លូវតុលាការ និងការដៅមុខសញ្ញាលើអ្នកការពារបរិស្ថាន និងអ្នកការពារសិទ្ធិដីធ្លី៕

No comments:
Post a Comment