សង្គមស៊ីវិល ចាត់ទុកការឌឺដងរបស់មន្ត្រីឆ្មាំពន្ធនាគារព្រៃស (ម២) ដែលធ្វើឲ្យស្ត្រីបឹងកក់កំពុងជាប់ឃុំ បោកក្បាលខ្លួនឯងឲ្យរងរបួស គឺជាករណីរំលោភសិទ្ធិ និងជាកត្តាជំរុញឲ្យមានការធ្វើអត្តឃាត។
មន្ត្រីសង្គមស៊ីវិល នៅថ្ងៃទី៤ មេសា បានទាមទារឲ្យបង្កើតគណៈកម្មការស៊ើបអង្កេត
ឯករាជ្យជាបន្ទាន់មួយ ដើម្បីស្រាវជ្រាវជុំវិញករណីស្ត្រីកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស ៣នាក់ រងរបួសក្បាលក្នុងពេលប៉ះទង្គិចពាក្យសម្ដីជាមួយមន្ត្រីឆ្មាំពន្ធនាគារ ដែលពួកគេសុំចេញក្រៅបន្ទប់យកខ្យល់អាកាស។
អ្នកគ្រប់គ្រងបច្ចេកទេសនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា អង្គការលីកាដូ នឹងធ្វើការស្រាវជ្រាវ និងពិនិត្យមើលករណីនេះ ប៉ុន្តែលោកស្នើឲ្យមានគណៈកម្មការស៊ើបអង្កេតចំពោះឆ្មាំពន្ធនាគារនេះយកទៅផ្ដន្ទាទោស ដែលជាដើមហេតុនៃការជំរុញ និងលើកទឹកចិត្តឲ្យមានការធ្វើអត្តឃាត ឬធ្វើឲ្យប៉ះពាល់ដល់សុខភាពទណ្ឌិត។ លោកថា បើសិនជារកឃើញថា មន្ត្រីឆ្មាំពន្ធនាគារបានប្រព្រឹត្តអំពើដែលជំរុញឲ្យមានការធ្វើអត្តឃាត មន្ត្រីរូបនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៖ «ករណីទាំងអស់នេះទាមទារឲ្យមានការស្រាវជ្រាវ និងស៊ើបអង្កេតជាបន្ទាន់។ នៅក្នុងច្បាប់ពន្ធនាគារបានកំណត់ហើយ បើមានឧប្បត្តិហេតុកើតឡើងក្នុងពន្ធនាគារត្រូវចាត់ទុកថាជាករណីត្រូវតែមានគណៈកម្មការឯករាជ្យស៊ើបអង្កេតឲ្យបានច្បាស់លាស់»។
លោក អំ សំអាត បញ្ជាក់ទៀតថា សមាសភាពពីគណៈកម្មការមានមកពីព្រះរាជអាជ្ញា អគ្គនាយកដ្ឋានពន្ធនាគារ និងក្រសួងយុត្តិធម៌ ជាដើម។
ស្វាមី អ្នកស្រី ទេព វន្នី លោក អ៊ូ គង់ជា អះអាងថា កាលពីថ្ងៃសុក្រ ទី៣ មេសា គ្រួសារសកម្មជនដីធ្លីនៅតំបន់បឹងកក់ បានឲ្យដឹងថា ស្ត្រីដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស បានបោកក្បាលនឹងជញ្ជាំង ខណៈពួកគេមានជម្លោះពាក្យសម្ដីជាមួយឆ្មាំពន្ធនាគារពីរនាក់ ដែលគេហៅថា សេព រិទ្ធិ និងសេព ម៉ៅ មានអត្តលេខ១៦ និងអត្តលេខ១៨ បន្ទាប់ពីស្ត្រីទាំងនោះចង់ចេញទៅក្រៅបន្ទប់ ដើម្បីស្រូបយកខ្យល់អាកាស ហើយមន្ត្រីឆ្មាំបដិសេធ។ កំហឹងដែលនាំឲ្យស្ត្រីទាំងនោះបោកក្បាលនឹងជញ្ជាំង ដោយសារតែឆ្មាំបានប្រាប់ស្ត្រីទាំងនោះឲ្យសម្លាប់ខ្លួនទៅ បើចង់ចេញទៅក្រៅ ទើបធ្វើឲ្យស្ត្រីសកម្មជនដីធ្លីបីនាក់ សម្រេចចិត្តបោកក្បាលនឹងជញ្ជាំងបណ្ដាលឲ្យរបួសធ្ងន់។
ស្ត្រីរងគ្រោះទាំងនោះរួមមាន អ្នកស្រី ទេព វន្នី បាក់ធ្មេញ និងពកក្បាល អ្នកស្រី បូ ឆវី បែកក្បាល និងអ្នកស្រី គង់ ចន្ថា បែកក្បាលពីរកន្លែងដេរពីរថ្នេរ។
ស្វាមី អ្នកស្រី ទេព វន្នី លោក អ៊ូ គង់ជា បានគាំទ្រឲ្យមានចំណាត់ការស្រាវជ្រាវនេះ ដើម្បីមានភាពយុត្តិធម៌។ លោកថា ការទាមទាររបស់គ្រួសារលោក និងស្ត្រីដទៃទៀត ដែលចង់ចេញក្រៅបន្ទប់ឃុំឃាំងនោះ ដោយសារមានភាពមិនប្រក្រតីក្នុងពន្ធនាគារ ដែលខាងពន្ធនាគារដាក់ពិន័យមិនឲ្យអ្នកទោសទាំងអស់ចេញសម្រាកលំហែក្រៅពន្ធនាគារចំនួន ២ថ្ងៃមកហើយ ដោយទម្លាក់កំហុសថា មានភាពរញ៉េរញ៉ៃដោយសារអ្នកបឹងកក់៖ «មានបញ្ហាគេគាបមនុស្សក្នុងហ្នឹងពីរថ្ងៃហើយ គាបអ្នកទោសទាំងអស់អត់ឲ្យចេញមកកន្លែងយកខ្យល់អាកាសទេ»។
វិទ្យុអាស៊ីសេរី បានទាក់ទងប្រធានពន្ធនាគារព្រៃស លោក ក្លូត ដារ៉ា ដើម្បីបំភ្លឺបញ្ហានេះ ប៉ុន្តែជំនួយការរបស់លោកទទួលទូរស័ព្ទហើយ ហើយប្រាប់ថាលោករវល់។ នៅថ្ងៃទី៤ មេសា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក គុយ ប៊ុនសន ក៏មិនអាចទាក់ទងបាន ដោយលោកមិនលើកទូរស័ព្ទ។
ប៉ុន្តែ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ស៊ីវ ម៉ូវ ថ្លែងថា លោកមិនបានដឹងព័ត៌មាននេះនៅឡើយ។ ទោះយ៉ាងណា ករណីបែបនេះ លោកថានឹងមានការស្រាវជ្រាវជៀសវាងការចោទដាក់គ្នា៖ «ត្រូវតែធ្វើអធិការកិច្ចហើយគេមិនឲ្យមានបញ្ហាកើតឡើងទេ រកនរណាខុសនរណាត្រូវកន្លងមកដោះស្រាយអ៊ីចឹង»។
បន្ថែមពីលើនេះ ពាក់ព័ន្ធនឹងករណីមន្ត្រីឆ្មាំពន្ធនាគារព្រៃសដែរ វិទ្យុអាស៊ីសេរី បានទទួលសំបុត្រពីអ្នកទោសដែលមានស្នាមមេដៃជាង ៤០នាក់ បានសរសេរស្នើឲ្យអគ្គនាយកដ្ឋានពន្ធនាគារ និងក្រសួងយុត្តិធម៌ អន្តរាគមន៍ទៅមន្ត្រីឆ្មាំពន្ធនាគារព្រៃស ឈ្មោះ ឃួន ស៊ីថា ដែលពួកគេចោទថា តែងជេរប្រមាថ ប្រើពាក្យសម្ដីអសុរោះមកលើអ្នកទោសជាស្ត្រី រួមទាំងពិន័យមិនឲ្យជួបក្រុមគ្រួសារដែលមកសួរសុខទុក្ខឡើយ។ ជាងនេះទៅទៀត មន្ត្រីឆ្មាំនោះតែងផ្ដល់មធ្យោបាយឲ្យអ្នកទោសខ្លះ ឲ្យទូរស័ព្ទប្រើប្រាស់ និងជួយលាក់បំពួនពីប៉ូលិសទៀតផង។ មន្ត្រីឆ្មាំដដែល ធ្លាប់ផ្លាស់ប្ដូរមកពីពន្ធនាគារម១ ដោយហេតុផលនេះដូចគ្នា ប៉ុន្តែពុំមានការកែប្រែឡើយ៕

No comments:
Post a Comment