គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Sunday, April 5, 2015

ធ្នូ​​ខ្មែរ​បុរាណ​បាត់​បង់​រាប់​ពាន់​ឆ្នាំ​ ឥឡូវ​នេះ​ បង្ហាញ​មុខ​លើក​ដំបូង​នៅ​បុណ្យ​ភូមិ


 ធ្នូ និង ​គ្រាប់​ព្រួញ​ខ្មែរ​បុរាណ​ដែល​បាត់បង់​អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នោះ នា​ពេល​នេះ​បាន​លេច​មុខ​មាត់​ជា​ថ្មី​ពិតៗ​លើក​ដំបូង​ក្នុង​ការ​ដាក់​បង្ហាញ​ និង ​បាញ់​សាកល្បង​នៅ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ភូមិ នៅ​វត្ត​ព្រែក​ថ្លឹង ជាយ​រាជធានី​ភ្នំពេញ។


ធ្នូ​បុរាណ​នេះ​ត្រូវ​បាន​ស្រាវជ្រាវ រក​ឃើញ និង ​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ គោព្រៃ ដែល​ចំណាយ​ពេល​ ៦ ឆ្នាំ​ ​លើ​ការ​ស្រាវជ្រាវ​រូបរាង​ធ្នូ​ខ្មែរ​តាម​ចម្លាក់​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត ប្រាសាទ​បាយ័ន និង ​ប្រាសាទ​ផ្សេងៗ​ទៀត​ជា​ច្រើន។ នេះ​តាម​ការ​ឲ្យ​ដឹង​របស់​ លោក ជា សត្យា អ្នក​គ្រប់គ្រង​គម្រោង​ស្រាវជ្រាវ​ធ្នូ​ខ្មែរ​មួយ​នេះ។

អ្នក​តំណាង​ក្រុម​គោព្រៃ​រូប​នេះ​បាន​អះអាង​ប្រាប់ Sabay ថា សមត្ថភាព​ធ្នូ​នេះ​ទៀត​សោត “មាន​សមត្ថភាព​អាច​បាញ់​បាន​ចម្ងាយ​រហូត​ដល់​ជិត ២០០ ម៉ែត្រ ខណៈ​ដែល​ធ្នូ​កាណាដា​បាញ់​បាន​ប្រមាណ​ជា ៥០ ម៉ែត្រ និង​ កូរ៉េ​បាន ៧០ ម៉ែត្រ​ប៉ុណ្ណោះ”។
ធ្នូ​សម្រាប់​ព្រះរាជា​នា​សម័យ​បុរាណ​មាន​សមត្ថភាព​មិន​ធម្មតា​នេះ មាន​ដង​ធ្វើ​ឡើង​ពី​ធាង​របស់​ដើម​ត្រាង​ស្វិត​មិន​បាក់ ជា​រុក្ខជាតិ​ប្រភេទ​អំបូរ​ដូច​ដើម​ត្នោត ឯ​គ្រាប់​ព្រួញ​ច្នៃ​ចេញ​ពី​ដើម​ត្រែង​បំពាក់​ដែក​ស្រួច​នៅ​ខាង​ចុង។

សមាជិក​ក្រុម​ទាំង ៧ នាក់​ត្រូវ​ជំនះ​ចូល​ព្រៃ​ជ្រៅ​ក្នុង​ខេត្ត​ក្រចេះ ដើម្បី​បាន​ធាង​ដើម​ត្រាង។ បន្ទាប់​មក ប្រើ​ពេល ២ ខែ​ដើម្បី​ផលិត​ចេញ​ធ្នូ​មួយ​ដើម​ស្វិត​មិន​បាក់ ដោយ​មាន​ត្រាំ​នឹង​ទឹក​ថ្នាំ​ខ្មែរ​មួយ​ចំនួន​ជា​រូបមន្ត​ពិសេស។

អ្នក​គ្រប់​គ្រង​គម្រោង​វ័យ​ក្មេង​ដែល​ជា​អ្នក​និពន្ធ​បទ “បើ​សិន​គ្មាន​អូន” រូប​នេះ បាន​បន្ត​ថា បច្ចុប្បន្ន ធ្នូ​បុរាណ​នេះ​មាន​ដាក់​បង្ហាញ​នៅ​ក្នុង​បុណ្យ​ភូមិ និង​គ្រោង​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ខេត្ត​សៀមរាប ក្នុង​កម្មវិធី​សម្ដែង​ក្បាច់​គុន​ខ្មែរ នា​ថ្ងៃ​ទី​ ១៤ ដល់​ថ្ងៃទី ១៦ ខែ​មេសា ខាង​មុខ​នេះ។

លោក សត្យា ក៏​កំពុង​ស្វែង​រក​ដៃ​គូ​ក្រុមហ៊ុន​សហការ​គ្នា ដើម្បី​បង្កើត​កន្លែង​កម្សាន្ត​បាញ់​ធ្នូ​ខ្មែរ​មួយ​នេះ​ផង​ដែរ ខណៈ​បច្ចុប្បន្ន ក្រុម​គោព្រៃ​ទើប​តែ​ផលិត​បាន​ធ្នូ ៣០ ដើម។

ធ្នូ​ខ្មែរ​បាន​បាត់​បង់​រាប់​ពាន់​ឆ្នាំ​មក​ហើយ។ ធ្នូ​ខ្មែរ​មាន​ច្រើន​ប្រភេទ​សម្រាប់​ព្រះរាជា មេទ័ព និង ​ទ័ព​ធម្មតា ឯ​ការ​ជំហរ​បាញ់​ក៏​មាន​ច្រើន​សណ្ឋាន​ដែរ៕

No comments:

Post a Comment