ភ្នំពេញៈ អាជីវកម្មបូមខ្សាច់អនាធិបតេយ្យពីរកន្លែង នៅក្នុងទន្លេបួនមុខ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ត្រូវក្រុមអធិការកិច្ចក្រសួងរ៉ែ និងថាមពល ដឹកនាំកម្លាំងចុះបង្ក្រាបបាន ក្នុង
យុទ្ធនាការឆ្មាំទន្លេ ដែលប្រមូលផ្តុំកងកម្លាំងទាំងអស់ ដើម្បីការពារទន្លេ ប្រឆាំងទប់ស្កាត់ នឹងការធ្វើអាជីវកម្មបូមខ្សាច់ខុសច្បាប់បានសម្រេចបង្កើតឡើងដោយក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ២៥ ខែមីនា បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចប្រគល់ភារកិច្ចឲ្យក្រសួងនេះទាំងស្រុងជាអ្នកចេញអាជ្ញាបណ្ណ និងទទួលខុសត្រូវគ្រប់បែបយ៉ាងលើការធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទនៅក្នុងប្រទេស។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ឌិត ឌីណា និងជាប្រធានក្រុមអធិការកិច្ចទី ៣ ដែលត្រូវទទួលបន្ទុកការងារនេះ បានឲ្យដឹងថា ប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបអាជីវកម្មបូមខ្សាច់ បានធ្វើឡើងពីរទីតាំង គឺនៅមុខវាំង រាជធានីភ្នំពេញ និងកោះអន្លង់ នៅឃុំអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ផ្អែកលើបណ្តឹងរបស់ប្រជាពលរដ្ឋ។
លោកថា លទ្ធផលនៃប្រតិបត្តិការនោះ គឺបានរកឃើញសាឡង់បូមខ្សាច់ពីរ គ្មានអាជ្ញាបណ្ណ នៅចំណុចមុខវាំង ដែលមានពីរក្រុម មួយក្រុមៗ មាន ៣ នាក់។
លោក ឌិត ឌីណា បន្តថា៖ «ពេលសួរនាំទៅឃើញថា ទាំងពីរក្រុមនោះមានម្ចាស់អាជីវកម្មតែមួយ យើងឲ្យពួកគេសម្អាតចេញវិញ និងអប់រំពួកគាត់ពីផលប៉ះពាល់នៃការបូមខ្សាច់... (ចំពោះទណ្ឌកម្ម) ការរឹបអូសជាដំណាក់កាលបន្តទៀតហើយនឹងមាន (ការដាក់ទណ្ឌកម្ម) រហូតដល់ធ្ងន់ធ្ងរ។ ចំពោះការចុះអធិការកិច្ចនេះ គឺយើងនឹងធ្វើនៅគ្រប់កន្លែងទាំងអស់»។
ថ្មីៗនេះកន្លងទៅក្រសួងរ៉ែ និងថាមពល បានសម្រេចបន្តពន្យារអាជ្ញាបណ្ណបូមខ្សាច់ ឲ្យដល់អាជីវករ ដែលមានអាជ្ញាប័ណ្ណផុតសុពលភាព ក្នុងតំបន់អាជីវកម្មរបស់ខ្លួនដែលបានសិក្សាទៅលើផលប៉ះពាល់សង្គម សេដ្ឋកិច្ចនិងបរិស្ថានរួចហើយ ហើយរាល់អាជ្ញាប័ណ្ណថ្មី ក្នុងតំបន់ថ្មី គឺទាមទារដាច់ខាតនូវការវាយតម្លៃ និងការសិក្សាពីផលប៉ះពាល់ជាមុនសិន។
ការសម្រេចនេះ ត្រូវបានរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ថ្លែងអះអាងថា ធ្វើឡើង ដើម្បីបង្ការនូវភាពអនាធិបតេយ្យនៃអាជីវកម្មបូមខ្សាច់ ដែលកើតឡើងបន្ទាប់ពីអាជ្ញាប័ណ្ណមុនបានផុតសុពលភាព និងដើម្បីសម្រួលទៅដល់ក្រុមអាជីវករ ដែលរង់ចាំការចេញអាជ្ញាប័ណ្ណថ្មី ក្រោយពីធ្វើការសិក្សាវាយតម្លៃលើផលប៉ះពាល់ជាថ្មីនោះ៕

No comments:
Post a Comment