គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Saturday, April 25, 2015

លោកគឹម សន្តិភាព ប្រមាន​ចាត់វិធានការ​​តាម​ផ្លូវ​ច្បាប់​​ទៅ​លើ​​លោក ខឹម វាសនា

លោកគឹម សន្តិភាព អ្នក​នាំពាក្ស​ក្រសួង​យុត្តិធម៌ បាន​អះអាង​នៅលើ​គេហ​ទំ​ព័រ​ហ្វេ​សប៊ុ​ក​របស់​លោក​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មេសា​នេះ​ថា​«​សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាបថា លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ពុំ​មាន​ជាប់​សាច់ញាតិ​ជាមួយ​លោក ជាម យៀប មន្ត្រី​ជាន់ខ្ពួស​របស់​គណបក្ស​
ប្រជាជ​ន​កម្ពុជា​នោះ​ទេ​។​ហើយ​កន្លងមក​តែងតែ​មាន​ការ​ភ័ន្តច្រលំ​លើ​ករណី​នេះ​»​។ បើ​តាម​លោក​កឹម សន្តិភាព​បាន​បញ្ចាក់​ថា​« តែបើ​បុគ្គលលោក ខឹម វាសនា​​ ប្រធាន​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​ប្រជាធិបតេយ្យ ដើរ​អះអាង ឬ​ប្រើប្រាស់​ឈ្មោះ​ឯកឧត្តម​បណ្ឌិត​រដ្ឋ​ជាម យៀប ដើម្បី​ការពារ​ខ្លួន ឬ​ដើម្បី​ផលប្រយោជន៏​អ្វី​មួយ​របស់​ខ្លួន​នោះ​ សូម​សមត្ថកិច្ច​មេត្តា​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​៕

No comments:

Post a Comment