គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Saturday, April 4, 2015

បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ចំនួន២ ស្រុក គឺស្រុករវៀង និងស្រុកជ័យសែនប្រមាណ ៦០ នាក់បាន បើកយុទ្ធនាការណ៍ចុះល្បាតព្រៃឡង់

ចាប់ពីថ្ងៃទី២ ដល់ទី៣ ខែមីនា នេះ បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ចំនួន២ ស្រុក គឺស្រុករវៀង និងស្រុកជ័យសែនប្រមាណ ៦០ នាក់បាន បើកយុទ្ធនាការណ៍ចុះល្បាតព្រៃឡង់។ លទ្ធផលរយះពេល ២ ថ្ងៃនេះ សហគមន៍ព្រៃឡង់ខេត្តព្រះវិហារចាប់បានម៉ាស៊ីនអាឈឺ៥ គ្រឿង និងគោយន្តដឹកឈើ៤ គ្រឿង ដែលដឹកឈើប្រភេទធ្នុង កកោះមូល ដែលមានមុខកាត់ចាប់ពី៣០ ទៅ ៤០ ជាច្រើនម៉ែត្រគូប នៅចំណុចស្រែក្រោម ក្បាលស្ទឹង ស្ថិតនៅក្នុងឃុំធ្នា ភូមិភ្ញាក់រលឹក ស្រុកជ័យសែនខេត្តព្រះវិហារ។




No comments:

Post a Comment