គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Thursday, March 12, 2015

គម្រោងស្នើរសុំថវិការរៀបចំពង្រឹងសហគមន៍តំបន់អារ៉ែង

គម្រោងស្នើរសុំរៀបចំពង្រឹងសហគមន៍តំបន់អារ៉ែង

ចាប់តាំងពីដើមឆ្នាំ ២០១៤ បន្ទាប់ពីក្រសួងរ៉ែនិងថាមពល បានចេញលិខិត អនុញ្ញាត្តិ អោយ ក្រុមហ៊ុន SINOHYDRO  និងក្រុមហ៊ុន SAWAC បានចូលទៅកាន់តំបន់អារ៉ែង ។
សហគមន៍ ព្រះសង្ឃ យុវជន សកម្មជនការពារព្រៃឈើបានធ្វើការបិទផ្លូវក្នុងគោល បំណងមិនអោយមានការចុះសិក្សាទោះលើគម្រោងទំនប់វារីអគ្គីសនីតំបន់ឆាយអារ៉ែង ។
ដោយសារពួកគេមើលឃើញថា គម្រោងនេះនិងបង្កអោយមានផលប៉ះពាល់ដល់ជីវិត មនុស្ស សត្វ រុក្ខជាតិ  
ក្នុងលិខិតដែលចេញដោយក្រសួងឧស្សាហកម្មរ៉ែនិងថាមពលបញ្ជាក់ថា ក្រុមហ៊ុន និងគ្រោងចុះទៅសិក្សារយៈពេល៣ ទៅ ៦ ខែ ដោយមានបុគ្គលិកចុះទៅយ៉ាងតិច ៥០ ទៅ ៦០នាក់ ។ ជាមួយគ្នានោះក្រុមហ៊ុន និងប្រើគ្រឿងបំផ្ទុះមានជម្រៅប្រមាណជា ៤០០ ទៅ ៥០០ ម៉ែត្រចុះទៅក្រោម ។
-ករណីបែបនេះនិងបង្កអោយមានផលប៉ះពាល់ដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ នៅទី នោះ ជាងនេះទៅទៀត ពួកគេអាច កេងយកផលប្រយោជន៌ពីតំបន់អារ៉ែង មកវិញ តាមរយះការចុះទៅសិក្សានេះ ដូចជា ការកាប់ឈើរ ខួងយករ៉ែក្រោមដី ចាប់សត្វព្រៃជាដើម ។
-  កន្លងមកមានក្រុមហ៊ុន ចំនួន ២ដែលមកពីប្រទេសចិន  បានចុះសិក្សាលើគម្រោង ទំនប់វារីអគ្គីសនីតំបន់ ឆាយអារ៉ែង ប៉ុន្តែពួកគេបានដកគម្រោងទៅវិញ បន្ទាប់ពីសិក្សា រកឃើញ ថា វានិងបង្ករអោយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្ស សត្វ ធនធានធម្មជាតិ នៅ តំបន់នោះ  ។ សំរាប់ផលដែលទទួល បានមកវិញ នៅរដូវវស្សា ១០៨ មេហ្គាវ៉ាត់ និង រដូវប្រាំង ជាង ៦០ មេហ្គាវ៉ាត់ តែប៉ុណ្ណោះ ។ ដែលចំណាយអស់ទឹកប្រាក់ ជាង៤០០លានដុល្លា សហរដ្ឋ អាមេរិក គម្រោងសាងសង់ រយៈពេល ៣ ទៅ ៤ ឆ្នាំ ។  ម្យ៉ាងវិញទៀត អាចបង្ករអោយ ជនជាតិដើមជង បាត់បង់ទំនៀមទំលាប់ តាមរយៈអ្នកចំណូលថ្មី  ដូចជាគ្រឿង ញឿន ល្បែង ស៊ីសង  ចោរកម្មជាដើម ។
កាលពីថ្ងៃទី ១៥ ខែ កញ្ញាឆ្នាំ ២០១៤ កន្លងទៅ ដោយសកម្មជនរងការពារធនធានធម្ម ជាតិនិងបរិស្ថាន ចំនួន ១១ នាក់បានត្រូវចាប់ខ្លួន បន្ទាប់ពីពួកគេបានធ្វើការរារាំង មិនអោយ ក្រុមហ៊ុន ចុះទៅសិក្សាស្តីពីគម្រោងទំនប់វារីអគ្គីសនីតំបន់អារ៉ែងជាមួយគ្នានោះមេធាវីនៃ មជ្ឈមណ្ឌល អប់ច្បាប់សំរាប់សហគមន៍  (CLEC ) ក្រោយមកអជ្ញាធរក៏បានធ្វើការដោះលែង សកម្មជនទាំងនោះវិញ ។ ជាមួយគ្នា ក៏មានអង្គការសិទ្ធិមនុស្សលីកាដូ អង្គការអាដហុក NGOFR អង្គការមាតាធម្មជាតិ ក៏បានសហការរួមគ្នាក្នុងការរកដំណោះស្រាយបញ្ហា តំបន់ អារ៉ែងផងដែរ ។
កាលពីពេលថ្មីៗកន្លងទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសថា នៅអាណត្តិទី ៥​ មិនមានការសាងសង់ទំនប់វារីអគ្គីសនីនៅតំបន់អារ៉ែងនោះទេ ។ ហើយគម្រោងនេះ មិនមែន ក្នុងសម័យកាលនៃការគ្រប់គ្រងរបស់លោកទេ គឺគម្រោងទំនប់ឆាយអារ៉ែង មានតាំងពីទសវត្ស ឆ្នាំ ៦០ មកម្ល៉េះ ដូច្នេះរដ្ឋាភិបាលគ្រាន់តែយកគម្រោងចាស់មកសិក្សាបន្តរឡើងវិញ ហើយ លោកក៏បានប្រកាសហើយថា វាគ្រាន់តែសិក្សារកអោយឃើញពីផលប៉ះពាល់  ។   ក្នុងនោះដែរលោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កន្លងមកមានអង្គការមាតាធម្មជាតិបាន ព្យាយាមរារាំងមិនអោយក្រុមហ៊ុនចុះទៅសិក្សា ។ ដូច្នេះប្រសិនជាមានក្រុមណា មួយមាន បំណងចង់បង្កើតអបគមន៍នៅតំបន់់អារ៉ែង លោកនិងប្រើអាវុធធុនទំនើបដើម្បីបង្រ្កាបដល់ ក្រុមទាំងនោះ ។
       វាពិតជាពត៌មានមួយល្អសំរាប់សហគមន៍តំបន់អារ៉ែងក៏ដូចជាធនធានធម្មជាតិនៅតំបន់នោះ នៅពេលការប្រកាសរបស់លោកនាយករដ្ឋមន្រ្តីបានលើកឡើង ។
        ក៏ប៉ុន្តែបើតាមការស្រាវជ្រាវពីក្រុមហ៊ុនបរទេសទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល  ដើម្បីការអភិវឌ្ឍន៍នៅតំបន់ នានាក្នុងប្រទេសកម្ពុជា គេសង្កេតឃើញថា ។ ភាគច្រើន គេប្រើរូប ភាពចុះសិក្សាលើគម្រោងអភិវឌ្ឍន៍នៃដីសម្បទានទាំងនោះ រយៈពេលពី ៣ ទៅ ៦ ខែ ប៉ុន្តែ គម្រោងដែលស្ថិតក្នុងការសិក្សាមើលឃើញថា ពួកគេបានកេងចំណេញយករ៉ែ និង ធនធាន ធម្មជាតិ រួចរាល់ ក្រុមហ៊ុនទាំងនោះ ក៏បានលប់គម្រោងទាំងវិញ ក្រោមហេតុផល មិន អាច វិនិយោគបាន ៕
        ករណីទាំងនេះហើយដែលសហគមន៍ក៏ដូចជាក្រុមការពារធនធានធម្មជាតិ តែធ្វើការ ប្រឆាំងមិនអោយមានការចុះទៅសិក្សាជាថ្មី ម្យ៉ាងវិញទៀត កន្លងមក មានក្រុមហ៊ុន ចំនួន ២ គឺក្រុមហ៊ុន SAWAC បានចុះសិក្សា ពីផលប៉ះពាល់ ធនធានធម្មជាតិ  និងបរិស្ថាន និងក្រុមហ៊ុន SBK បានចុះសិក្សាពីផលប៉ះពាល ទៅលើមនុស្ស ។  
        បើតាមសារអេឡិចត្រូនិចមួយពីក្រុមហ៊ុនមកពីប្រទេសចិនបានបញ្ជាក់ថា រដ្ឋាភិបាល កម្ពុជាបានយល់ព្រមអោយក្រុមហ៊ុន SINOHYDRO សាងសង់ទំនប់វារីអគ្គីសនីនៅតំបន់ជ្រលង ភ្នំជាយអារ៉ែងរួចរាល់ហើយ ។ ប៉ុន្តែក្រុមហ៊ុនខ្លួនឯងនៅមិនទាន់ច្បាស់ថា អាចនិងបន្តរយក គម្រោងនេះឬយ៉ាងណានោះទេ ដោយហេតុថាវាអាចមិនទទួលប្រាក់ចំណេញពីការសាងសង់ ទំនប់នេះឡើយ ។
        បញ្ជាក់ ៖ ប្រសិនជាគម្រោងនេះចេញជារូបរាងភ្លើងដែលទទួលបាន ក្រុមហ៊ុននិងផ្តល់ទៅ ក្រុមហ៊ុន UDG ដែលទទួលបានសម្បទានដីពីរដ្ឋាភិបាលអភិវឌ្ឍន៍ទៅលើទីក្រុងទេសចរណ៍ លំដាប់អាស៊ីស្ថិតនៅ ស្រុកគិរីសាគរ និងស្រុកបទុមសាគរនៃខេត្តកោះកុង ។
        បញ្ហាប្រឈម ៖
        កាលពីពេលកន្លងទៅ បន្ទាប់ពីមានការចាប់បញ្ជូនស្ថាបនិកអង្គការមាតាធម្មជាតិ លោក អេឡិច ជាជនជាតិអេស្បាញ និង ជាសកម្មជនការពារធនធានធម្មជាតិដ៏ល្បីល្បាញអោយចាក ចេញពីប្រទេសកម្ពុជា ។
        តំណាងសហគមន៍ជនជាតិដើមជង លោកវែន វ៉ន បានត្រូវតុលាការកោះហៅអោយចូល បំភ្លឺនៅតុលាការសាលាដំបូងខេត្តកោះកុងតាមរយៈពាក្យបណ្តឹងរបស់ រដ្ឋបាលព្រៃឈើ ។
        ម្យ៉ាងវិញទៀតកាលពីពេលកន្លងទៅនេះដែរ មន្រ្តីតំណាងរាស្រ្តមកពីគណបក្សប្រជាជន កម្ពុជា ប្រចាំខេត្តកោះកុង លោក អាយ ខន ប្រចាំខេត្តកោះកុង បានចុះទៅកាន់តំបន់អារ៉ែង ដោយមានអជ្ញាធរស្រុកថ្មបាំងនិងអជ្ញាធរខេត្តកោះកុង រួមទាំងកងកម្លាំងប្រដាប់អាវុធជាច្រើន ឡានផងបានចុះទៅកាន់តំបន់ជ្រលងភ្នំអារ៉ែង ដើម្បីបញ្ចុះបញ្ចូលប្រជាពលរដ្ឋ ។ ជាមួយ គ្នានោះ អជ្ញាធរបានហាមមិនអោយប្រជាពលរដ្ឋ ឬសកម្មជនការពារបរិស្ថាន ផ្តិតយក រូបភាព នៃការសំណេះសំណាលជាមួយនិងប្រជាពលរដ្ឋឡើយ ។
        ការសំណេះសំណាលនោះ លោក អាយ ខន បាននិយាយទៅកាន់ប្រជាពលរដ្ឋថា គម្រោងទំនប់វារីអគ្គីសនី មិនបង្ករអោយមានផលប៉ះពាល់ដល់ជីវិតមនុស្ស ឬសត្វធន ធាន ធម្មជាតិនៅទីនោះទេ ។
        ករណីនេះបណ្តាលអោយសហគមន៍នៅតំបន់អារ៉ែងមានការព្រួយបារម្ភហើយមួយចំនួន ទៀតហាក់ដូចជាយល់ស្របចំពោះ គម្រោងនេះ ។
 ផលអវិជ្ជមាន ៖
        ជាក់ស្តែងរហូតដល់បច្ចុប្បន្ននេះ  សហគមន៍ហាក់នៅមិនទាន់មានភាពរឹងមាំនៅឡើយ  ដោយហេតុថា តំបន់អារ៉ែងជាតំបន់ដាច់ស្រយាលមិនមានប្រព័ន្ទទំនាក់ទំនងមកខាង ក្រៅ ជាហេតុធ្វើអោយសហគមន៍ ប្រឈមនិងបញ្ហា  ។ កន្លងមកមានអ្នកភូមិជាច្រើនបានលើក ឡើងថា ពួកគេចាប់តាំងពីទទួលពត៌មានថា ក្រុមហ៊ុន ចិន SINOHYDRO គ្រោងនិងសាងសង់ ទំនប់វារីអគ្គីសនីនៅតំបន់អារ៉ែង ។ ពួកគាត់បានកំពុងប្រឈមនិង ជំងឺភ័យខ្លាចនិងបាក់ទឹកចិត្ត ដោយសារតែទឹកដីនេះដូនតាបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ ប្រសិនជាទំនប់នេះ ចេញ ជារូបរាង និងបណ្តាលអោយលិចភូមិ ព្រៃអារក្ស ព្រៃអ្នកតា ព្រៃបញ្ចុះសព ដូនតា ចំការវិលជុំ ធនធានធម្មជាតិ ដែលគាត់ធ្លាប់អាស្រ័យផលនិងត្រូវបាត់បង់ ។
ការសង្កេតកន្លងមកទៅលើសហគមន៍ ៖
       សហគមន៍នៅមិនទាន់មានជំនឿចិត្ត
        ២ ការបំភិតបំភ័យពីសំណាក់កងកម្លាំងប្រដាប់អាវុធ ឬអជ្ញាធរ
        ៣​ ការផ្តល់ផលប្រយោជន៌ ពីសំណាក់អជ្ញាធរទៅ សហគមន៍ ដើម្បី អោយ សហគមន៍គាំទ្រ ទទួលយកគម្រោង
        ៤ ការពង្រឹងទៅសហគមន៍នៅមានកំរិត
គោលបំណង ៖
       ពង្រឹងសហគមន៍អារ៉ែងតាមរយៈការចែករំលែកបទពិសោធន៍ការតស៊ូមតិ ពីសហគមន៍ រងគ្រោះផ្សេងនិងរៀនសូត្រពីកិច្ចការអភិវឌ្ឍន៍ សហគមន៍ តាមបែបទេសចរណ៍ធម្មជាតិ ។
ការរំពឹងទុក ៖
-      សហគមន៍អារ៉ែងរៀនសូត្រពីការរួមគ្នាតស៊ូមតិ
-      សហគមន៍យល់ពីការតស៊ូមតិតាមបែបអហិង្សាសកម្មស្វែងរកជំនួយការគាំទ្រ
-      សហគមន៍អាចរៀបចំផែនការគម្រោងតស៊ូមតិសម្រាប់គម្រោងចុះសិក្សារបស់ចិន  និងជំហរការពារនិងពង្រឹងសហគមន៍
-      យល់ដឹងជាមូលដ្ឋាន អំពីការអភិវឌ្ឍន៍ក្នុងតំបន់របស់ខ្លួន

សហគមន៍និងយុវជនចូលរួម  ៖
ផ្តល់បទពិសោធន៍ការតស៊ូទាក់ទងនិងការបណ្តេញចេញពីលំនៅដ្ឋាន បែបអហិង្សាសកម្ម និង ការតស៊ូមតិបង្កើតតំបន់ទេសចរណ៍ធម្មជាតិ ។
សហគមន៍បឹងកក់        បូវ សោភា          ១នាក់
បុរីកីឡា                     ឆាយ គីមហ៊ន     ១នាក់
        SOS                         ច្រាយ នីម         ១ នាក់
        ជីខក្រោម                  ផាវ ញ៉ើង           ២នាក់
        ចំបក់ គិរីរម្យ               ទូច ម៉ន              ១នាក់

យុវជន ៖ ផ្តល់បទពិសោធ៍ អោយសហគមន៍យល់ពីរបៀបសន្សំប្រាក់ ដល់ក្រុមស្រ្តី យុវជន និងសហគមន៍ ដើម្បីជួយគ្រួសារ ជួយខ្លួនឯង និងជួយសហគមន៍ដើម្បី អភិវឌ្ឍន៍ នៅ សហគមន៍មូលដ្ឋានមានភាពប្រសើរ ងាយស្រួល ដើម្បីធ្វើការតស៊ូមតិ នៅស្រុក ខេត្ត និង ជាតិ ជំរុញអោយសហគមន៍ទាមទារចុះបញ្ជីដីសមូហភាព និង ដាក់តំបន់នេះជាបេតិកភណ្ឌជាតិ តាមរយៈអង្គការយូនេស្កូ ។
        -យុវជន ហុង រដ្ឋា និសិត្យសាលកវិទ្យាភូមិន្ទនិតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចឆ្នាំទី២
        -យុវជន ទីន សុខនីម និសិត្យសាលកវិទ្យាភូមិន្ទនិតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចឆ្នាំទី២
        -យុវជនស៊ុម ចាន់តារា  និសិត្យសាលកវិទ្យាភូមិន្ទនិតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចឆ្នាំទី២
        -យុវជន តន់ រតនា និសិត្យសាលកវិទ្យាភូមិន្ទនិតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចឆ្នាំទី២
        ជំនាញនីតិសាស្រ្ត និង រដ្ឋបាលសាធារណៈ
ពង្រឹងយុវជន ទាក់ទងនិងការចងក្រង សន្សំប្រាក់ ពន្យល់ពីច្បាប់ដែលទាក់ទងនិងការ តស៊ូ មតិ ការចុះបញ្ជីដីសមូហភាព ផ្តល់ជាបទពិសោធន៍នានាដែលខ្លួន បានធ្វើកន្លងមក !
        - កញ្ញា ទុយ រស្មី និសិត្យសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម ឆ្នាំទី២ ផ្នែក វិទ្យាសាស្រ្ត កសិកម្ម ជំនាន់ទី៣០
        - ហ៊ន់ វ័លក្ខ និសិត្សសាកលវិទ្យាល័យភូមិន្ទកសិកម្ម ផ្នែកវិទ្យាសាស្រ្តកសិកម្ម ឆ្នាំទី ៣
ទាក់ទង និង ការកសិកម្មដើម្បីជួយដល់សហគមន៍រឹងមាំតាមរយការរក ប្រាក់ចំណូល និង ការសន្សំប្រាក់ និងតស៊ូមតិ រួមទាំងការការពារធនធានធម្មជាតិ  ។
         ៧- ខុម  សុខី     សាស្រ្តាចារ្យនៃសាកលវិទ្យាល័យពុទ្ធព្រះសីហនុរាជ
លើកពីធនធានធម្មជាតិ និងបរិស្ថាន ពង្រឹងសមត្ថភាពនិងវិធីសាស្រ្តការពារ ៕
ការចំណាយ ៖


       
       


               
       




         
      


          

No comments:

Post a Comment