
មន្ត្រីនគរបាលរាជធានីជាង១០នាក់ នៅម៉ោងជិត១១ព្រឹក ថ្ងៃទី៨ មីនា នេះ បានរឹបអូសយក
មឈូសរបស់អ្នកតវ៉ានៅកណ្តាលផ្លូវពេលហែជិតដល់ពន្ធធនាគារព្រៃស ។ ទោះជាយ៉ាងណាក្រុមអ្នកតវ៉ាមិនបញ្ឈប់សកម្មភាពរបស់ពួកគេទេ ដោយបានបន្តដាក់បណ្តាសារ និងដុតទង់ក្រពើពណ៌ស រួមទំាងក្រណាត់ពណ៌ខ្មៅដែលសរសេរអក្សរថា សិទ្ធិនារី និងតុលាការ ។ ការដុតនិម្មិតសញ្ញាតំណាងឲ្យការស្លាប់នៃសិទ្ធិនារី និងតុលាការនៅកម្ពុជានោះ នៅក្បែរពន្ធនាគារព្រៃស ហើយក្រៅពីនោះ ក្រុមស្ត្រីអ្នកតវ៉ាបានស្រែកទាមទារឲ្យដោះលែងស្ត្រីសកម្មជនដីធ្លីទំាង១១នាក់ឲ្យមានសេរីភាពផងដែរ ។
សូមជម្រាបថា ក្នុងទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា ខួបទី១០៤ ឆ្នាំនេះ ក្រុមសកម្មជនដីធ្លីជាង ២០០នាក់ មកពីសហគមន៍បឹងកក់ បុរីកីឡា ឡពាង ខេត្តកំពង់ឆ្នាំង ខ្នងក្រពើលើ និងខ្នងក្រពើក្រោម ខេត្តត្បូងឃ្មុំ រួមទាំងជនជាតិដើមភាគតិចមកពីខេត្តរតនគិរី ព្រមទាំងតំណាងសហគមន៍ដីធ្លីជាច្រើនផ្សេងទៀតទូទាំងប្រទេសដោយមានការចូលរួមពីព្រះសង្ឃ និស្សិត បញ្ញវន្ត និងអ្នកសង្កេតការណ៍ ដែលជាមន្ត្រីអង្គការសង្គមស៊ីវិលជាតិ បានប្រមូលផ្ដុំគ្នានៅមុខក្រសួងកិច្ចការនារី ទាមទារឲ្យក្រសួងនេះជួយអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ឲ្យដោះលែងស្ត្រីសកម្មជនដីធ្លី១១នាក់ ដែលកំពុងជាប់ពន្ធនាគារ៕
No comments:
Post a Comment