គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

Friday, March 27, 2015

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​​ជិត​បាតតារាង​លើ​យន្តការ​ដាក់​បណ្តឹង​​ និង​​ដាក់ទោស​មន្ត្រី

ភ្នំពេញៈ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​​ជិត​បាតតារាង​​ក្នុង​បណ្តា​ប្រទេស ១០២ ដែល​​ត្រូវ​បាន​អង្កេត​ក្នុង​គម្រោង​យុតិ្តធម៌​ពិភពលោក​ (WJP) សន្ទស្សន៍​ថ្មី ស្តីពី​ការបើក​ចំហ​របស់​​រដ្ឋាភិបាល ដោយ​មាន​ពិន្ទុ​ទាប​ទាក់ទង​យន្ដការ​សម្រាប់​ប្រជាជន​ដាក់​​ពាក្យបណ្តឹង​ប្រឆាំង​នឹង​មន្រ្តី​រដ្ឋាភិបាល​ និង​ទី ៩៨ ទាក់ទង​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​កំហុស​របស់​មន្រ្តី​រដ្ឋាភិបាល​។


ជាមួយ​នឹង​​ប្រទេស​កម្ពុជា​​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ ៩៨ ​​កម្ពុជា​​នៅ​ពី​លើ​អ៊ីរ៉ង់ មីយ៉ាន់ម៉ា អ៊ូសបេគីស្ថាន និង​ហ្ស៊ីមបាវ៉េ។

អ្នកនាំពាក្យ​របស់​គម្រោង WJP លោក Matthew Harman បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​ពី​ម្សិលមិញ​ថា៖ «កម្ពុជា​មាន​ពិន្ទុ​ទាប ជាពិសេស​នៅលើ​យន្ដការ​​ដាក់​ពាក្យបណ្តឹង។ ចំណាត់ថ្នាក់​​នេះ វាយតម្លៃ​ថា តើ​ប្រជាជន​អាច​​ដាក់​ពាក្យបណ្តឹង​ជាក់លាក់​ទៅ​រដ្ឋាភិបាល​​អំពី​ការ​ផ្តល់​សេវា​សាធារណៈ​ ឬ​ការអនុវត្ត​របស់​មន្រ្តី​រដ្ឋាភិបាល​ ឬ​យ៉ាងណា​?»។

គម្រោង WJP ជា​អង្គការ «នីតិរដ្ឋ» ​មាន​មូលដ្ឋាន​នៅ​​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាន​បំពេញ​សន្ទស្សន៍​របស់​ខ្លួន​ តាមរយៈ​ការវិភាគ​​ចម្លើយ​ពី​មនុស្ស​ចំនួន​ ១ ពាន់​នាក់​ នៅ​ទីក្រុង​ធំ​បី នៅក្នុង​ប្រទេស​ចំនួន ១០២ ដែល​​ត្រូវ​បាន​ស្ទាបស្ទង់​មតិ។ ទិន្នន័យ​របស់​ប្រទេស​​កម្ពុជា​​បាន​មកពី​អ្នក​ឆ្លើយ​សំណួរ​​​នៅក្នុង​រាជធានី​ភ្នំពេញ​ ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ចាម។ ចំណាត់ថ្នាក់​ចុងក្រោយ​ទាក់ទង​យន្តការ​​ដាក់​ពាក្យបណ្តឹង​ មិនមែន​ជា​ការ​បង្ហាញ​ច្បាស់​ទេ ​ចំពោះ​លោក ពេជ្រ ពិសី​ នាយក​កម្មវិធី​​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា ដែល​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ថា​ពលរដ្ឋ​ធម្មតា​ខ្វះ​ទំនុកចិត្ត​​​នៅក្នុង​ការ​ដាក់​ពាក្យបណ្តឹង។ លោក​​ថា មន្រ្តី​ក្នុង​​ក្រសួង​ភាគច្រើន​ភ័យខ្លាច​​​ការសងសឹក​។

លោក​​បន្ត​​ថា ចំណាត់ថ្នាក់​ទាប​​លើ​​យន្តការ​​ដាក់​បណ្តឹង​ប្រឆាំង​នឹង​មន្ត្រី​រដ្ឋាភិបាល និង​ការ​ដាក់​​ទណ្ឌកម្ម​​​លើ​កំហុស​របស់​មន្ត្រី​អាច​មាន​លក្ខណៈ​ឆ្លើយតប​។

លោក ពេជ្រ ពិសី បាន​ថ្លែង​ថា៖ «ជាធម្មតា រដ្ឋាភិបាល​មិន​មាន​យន្ដការ​គ្រប់គ្រង​បុគ្គលិក​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ក្រសួង​មួយ​ចំនួន​គ្មាន​​ផង​ទេ សូម្បីតែ​បទបញ្ជា​​​ផ្ទៃក្នុង​»។ លោក​បាន​កត់សម្គាល់​ថា​ ការ​ពុំ​មាន​លទ្ធភាព​​​សម្តែង​ចេញ​នូវ​មតិ​​ត្អូញត្អែរ​ ប្រឆាំង​នឹង​មន្រ្តី​​​ដែល​​បង្ក​ការពិបាក​​ក្នុង​ការ​ចោទប្រកាន់​ពួកគេ​​ពី​​ភាព​គ្មាន​ប្រសិទ្ធភាព​ ឬ​អំពើ​ពុករលួយ។ ចំណុច​នោះ​គឺ​មាន​ទំនាក់ទំនង​​រវាង​​គ្នា។ [គ្មាន​] យន្តការ​បណ្តឹង​ត្រឹមត្រូវ ហើយ​ខ្វះ​​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​​នឹង​មន្រ្តី​រដ្ឋាភិបាល​»។

ទន្ទឹម​នឹង​ជាប់​ចំណាត់ថ្នាក់​ចុងក្រោយ​ទាក់ទង​នឹង​ប្រព័ន្ធ​​ដាក់​បណ្តឹង​ក្នុង​ផ្នែក​ ៣ ផ្សេង​ទៀត​របស់​គម្រោង​ WJP​ ស្តីពី​រដ្ឋាភិបាល​បើកចំហ ​កម្ពុជា​បាន​ជាប់​​លេខ ៨៥ ទាក់ទង​នឹង «ច្បាប់ និង​ទិន្នន័យ​របស់​រដ្ឋាភិបាល​​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ»​ លេខ ៧៥ ក្នុង​ផ្នែក «សិទ្ធិ​ទទួល​បាន​ព័ត៌មាន» និង​លេខ ៨៩ ផ្នែក ការចូលរួម​របស់​ប្រជាពល​រដ្ឋ​។

របាយការណ៍​បាន​​ឲ្យ​ដឹង​ថា អ្នក​ឆ្លើយ​​សំណួរ​​ភាគច្រើន បាន​​​ឲ្យ​ដឹង​ថា ប្រជាជន​នៅ​កម្ពុជា​អាច​នឹង​ចូលរួម​​ក្នុង​គណបក្ស​នយោបាយ​ណា​ក៏បាន ដែល​ពួកគេ​ចង់​ ​​ចុះហត្ថលេខា​លើ​ញត្តិ និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​​សហគមន៍។​ ប៉ុន្តែ​មាន​តែ ៤៥ ភាគរយ​ប៉ុណ្ណោះ​ដែល​ថា ពួកគេ​អាច​ប្រមូលផ្តុំ​ជាមួយ​នឹង​មនុស្ស​ផ្សេង​ទៀត​ និង​​សម្តែង​​ការ​ព្រួយបារម្ភ​​នា​បច្ចុប្បន្ន ជាមួយ​នឹង​មន្រ្តី​រដ្ឋាភិបាល​នៅ​មូលដ្ឋាន។

លោក Chris Eijkemans នាយក​ប្រចាំ​ប្រទេស​​របស់​អង្គការ Oxfam ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ​ពី​ថ្ងៃ​ពុធ​ថា ចំណាត់ថ្នាក់​​បាតតារាង​របស់​កម្ពុជា ​​គឺជា​ការភ្ញាក់ផ្អើល​​សម្រាប់​​រូប​​លោក​។ ដោយ​ខកចិត្ត​​លើ​លទ្ធផល​របស់​​កម្ពុជា​ លោក​ Eijkemans ​​​បាន​គិត​ថា​ ប្រទេស​កម្ពុជា​អាច​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​ជាង​នេះ​។

លោក Eijkemans បាន​​បន្ត​​ថា ផ្នែក​​ដែល​​ជាប់​​ចំណាត់ថ្នាក់​​អាក្រក់​​បំផុត​ គឺ​​ងាយ​បំផុត​​ក្នុង​ការ​​កែតម្រូវ ដោយ​គ្រាន់តែ​បង្កើត​ប្រព័ន្ធ​រឹងមាំ​មួយ​សម្រាប់​បណ្តឹង។ ការិយា​ធិបតេយ្យ ដែល​​រារាំង​​មនុស្ស​មិន​ឲ្យ​សម្តែង​ចេញ​​ការ​មិន​ពេញ​ចិត្ត​របស់​ពួកគេ​ និង​កង្វះ​​នៃ​តម្លាភាព​​ជាទូទៅ បាន​ធ្វើឲ្យ​បាត់បង់​ឱកាស​ក្នុង​ការជជែក​ពិភាក្សា​ប្រកប​ដោយ​​អត្ថន័យ។

លោក Eijkemans បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា វា​ជា​គ្រោះថ្នាក់...​ការ​បើក​ចំហ និង​តម្លាភាព​​បង្កើត​កិច្ចសន្ទនា​​ល្អ​​។​ខ្ញុំ​គិត​ថា​ ត្រូវ​ខិតខំ​ប្រឹងប្រែង​​ឲ្យ​បាន​ច្រើន ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា ព័ត៌មាន​ទូទៅ គឺ​អាច​រក​បាន​ជា​សាធារណៈ»។

ក៏​ប៉ុន្តែ​លោក អ៊ុក គឹមសេង អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ពី​ម្សិលមិញ​ថ្លែង​ថា ក្រសួង បាន​សហការ​ជាមួយ​អង្គការ​យូណេស្កូ​​ក្នុង​ការ​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​​នូវ​ព័ត៌មាន​ ចាប់​តាំងពី​ឆ្នាំ​មុន​ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០១៧៕

No comments:

Post a Comment